ទម្លាប់អាក្រក់ផ្នែកផ្លូវអារម្មណ៍ទាំង​ ៥ ធ្វើឱ្យមនុស្សកើតទុក្ខច្រើន ជាងសប្បាយ

0
195

គ្រប់គ្នាតែងចង់បានភាពរីករាយ ចង់បានជីវិតស្រស់បំព្រង់​តែអ្នកហាក់យកបញ្ហាមួយចំនួនមក​​ គិតមកដាក់ជាសម្ពាធ្ងន់ធ្ងរលើ ជិតខ្លួនឯង ទាំងដែលអាចដោះស្រាយ អាចសម្របខ្លួន និងកាត់ចោលខ្លះបាន។

ខាងក្រោមនេះជា បញ្ហាទាំង ៥ ដែលអ្នកតែងយកមកគិតនាំឱ្យអ្នកមានភាពតានតឹងក្នុងអារម្មណ៍៖

១.ជាប់គាំងនៅក្នុងអតីតកាលនិងព្រួយបារម្ភអនាគតច្រើនពេក

ការចំណាយពេលច្រើនរបស់អ្នកនៅអតីតកាល និងការចងចាំអនុស្សាវរីយ៍ឈឺចាប់ ជាអារម្មណ៍ឌិតដាម ធ្វើឱ្យអ្នកកើតសេចក្ដីសៅហ្មង មិនសល់ថ្ងៃឡើយ។ហើយការព្រួយបារម្ភច្រើនពីអនាគត ខ្លាំងពេក ការបាត់បង់អ្វីមួយនាពេលខាងមុខ ការខ្លាចខុសប្រក្រតីនូវរឿងអ្វីមួយដែល ធ្វើឱ្យមានភាពភិតភ័យ សុទ្ធតែជាជាកត្តានាំឱ្យអ្នកលែងរីករាយ ធ្វើឱ្យជីវិតហាក់រស់ក្នុងភាពងងឹត។បំពេញភារកិច្ចុប្បន្នឱ្យបានល្អ រឿងដែលកើតឡើងនាអនាគត ក៏នឹងប្រសើរជាមិនខាន។

២.ប្រៀបធៀបខ្លួនអ្នកទៅនឹងជីវិតរបស់អ្នកដទៃ

ពិតណាស់ការប្រៀបធៀប អាចជាការឆ្លុះបញ្ចាំងពីខ្លួនឯង មើលឃើញពីចំណុចល្អនិងមិនល្អ តែកុំបណ្ដោយឱ្យការប្រៀបធៀប នេះក្លាយជាអាវុធចាក់មុខរបួសខ្លួនឯង។ផ្ទុយទៅវិញអ្នកអាចរកវិធីបំពេញបន្ថែម នូវចំណុចខ្វះខាតទាំងនោះ ដោយមិនគេងតូចចិត្តឫគិតខ្វល់ខ្វាយខាតពេល បាត់បង់អារម្មណ៍ល្អៗនោះទេ។

 ៣.មានគោលបំណងចង់បានឱ្យល្អបំផុត

ការចង់ឱ្យរឿងដែលខ្លួនកំពុងធ្វើ ទទួលបានលទ្ធផលល្អឥតខ្ចោះ ជាមហិច្ឆតាមួយល្អខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ តែក្នុងនោះក៏មានចំណុចអវិជ្ជមានដែរ។ នៅពេលអ្នកមានអារម្មណ៍បែបនេះ អ្នកនឹងចាប់ផ្ដើមខ្វល់ខ្វាយគិតច្រើនពីរឿងនោះ ហើយភាពមិនរីករាយ នឹងរត់មកនៅពេលមិនសមដូចបំណង ។

៤.ផ្តោតលើរឿងអវិជ្ជមានតូចៗក្នុងជីវិត

ការមើលឃើញពីចំណុចអវិជ្ជមាន នៃស្ថានភាពណាមួយដែលអ្នកកំពុងស្ថិតនៅ និងផ្តោតលើព័ត៌មានលម្អិតទាំងនោះ គឺជាមធ្យោបាយមួយដែលធ្វើឱ្យខ្លួនអ្នកមិនសប្បាយចិត្ត គិតច្រើន។ហេតុនេះរៀនដោះលែង រៀនទទួលយក និងលើកលែងបើអាច កុំសូវរវល់ឫត្រូវដោះស្រាយឱ្យបានស្រេចបាច់ មិនខ្ជះខ្ជាយពេកវេលាច្រើនលើវា។

៥.អារម្មណ៍ដែលទទួលដឹងតែសម្លេងអវិជ្ជមាន

បរិស្ថានដែលអ្នកកំពុងរស់នៅជា ទីធ្លាមួយដ៏សំខាន់សម្រាប់ជីវិតរបស់អ្នក ការដឹងលឺតែភាពអវិជ្ជមាន ធ្វើឱ្យអ្នកហាក់អស់សង្ឃឹមឫប៉ះពាល់ដល់គោលដៅ ឫក្ដីស្រមៃរបស់អ្នកជាហេតុធ្វើឱ្យការព្រួយបារម្ភកើតឡើងមួយរំពេច ហើយក៏ត្រាំត្រែងក្នុងអារម្មណ៍របស់អ្នក។តែយ៉ាងណាអ្នកត្រូវគ្រប់គ្រងសម្លេងអវិជ្ជមានោះឱ្យបាន តាំងជំហរខ្លួនឱ្យរឹងតតាំង នឹងក្ដីស្រមៃទាំងនោះដោយភាពក្លាហាន។

រឿងមួយចំនួនដែលកើតឡើងយើងត្រូវរៀនកាត់បន្ថយ រៀនដោះស្រាយ និងរស់នៅជាមួយវា តែកុំបង្កើតឱ្យមានបរិយាកាស មិនល្អក្នុងអារម្មណ៍របស់អ្នក ព្រោះជីវិតត្រូវមានភាពរីករាយ ដើម្បីបំពេញកិច្ចការផ្សេងៗឱ្យកាន់តែល្អ។ធ្លាប់មានទស្សនៈរបស់ជនជាតិអាមេរិកម្នាក់លើកឡើងថា ទីណាដែលមានភាពរីករាយច្រើនទីនោះក៏មាន ភាពជោគជ័យច្រើនដែរ ។