ប្រវត្តិមហាសេដ្ឋីកំពូល ទាំង 10 រូប ដែលបានទទួល ជោគជ័យក្នុងអាជីពរបស់ខ្លួនបន្តិចមើល!

0
211

ពិតណាស់! យើងមិនចាំបាច់មានឪពុកម្តាយជាអ្នកមាននោះទេ សម្រាប់ក្លាយជាជីវិតអ្នកមានស្តុកស្តម្ភក្នុងពិភពវីរជននៃខ្លួនឯង។ យើងឃើញហើយថា បច្ចុប្បន្នមាននិស្សិតដែលមានទេពកោសល្យជាច្រើន បានក្លាយខ្លួនជាអ្នកល្បីល្បាញ នៅពេលចាប់ផ្តើមអាជីពជីវិតជាសហគ្រិនដំបូងរបស់ខ្លួន ដែលបង្ហាញពីលក្ខណៈភាពនៃពួកគាត់បច្ចុប្បន្ន ដែលខុសឆ្ងាយពីលក្ខណៈភាពកាលពីមុន (ពេលចាប់ផ្តើម)។ យោងតាម Bright Side យើងនឹងលើកពីសេដ្ឋី ១០ រូប ដែលលោកអ្នកអាចស្គាល់គាត់ មានដូចតទៅ៖

1. លោក អុីឡុន ម៉ាស្ក (Elon Musk)៖ គាត់រៀនសរសេរកម្មវិធីតាំងពីអាំយុ ៩ ឆ្នាំ ហើយនៅអាយុ ២៨ គាត់លក់កម្មវិធីដំបូងរបស់គាត់បានតម្លៃ ៣០៧ ដុល្លារ។ បន្ទាប់មកនៅអាយុ ៣០ គាត់បានបង្កើត PayPal និងនៅអាយុ ៣២ ឆ្នាំ គាត់បង្កើតក្រុមហ៊ុនរថយន្តម៉ាក Tesla។ លើសពីអ្វីដែលមានខាងលើនេះ គាត់បានបង្កើត SpaceX ដោយអះអាងយ៉ាងមុតមាំថានឹងគ្រប់គ្រងដល់ដែននៃភពម៉ាស (Mars) ក្នុងពេលអនាគតដ៏ខ្លួន។ បច្ចុប្បន្នគាត់មានអាយុ 47ឆ្នាំ ប៉ុន្តែគាត់បានទទួលជោគជ័យខ្លាំងលើសហគ្រិនភាព និងសេដ្ឋីភាពរបស់គាត់។

2. លោក ប៊ីល ហ្គេត (Bill Gates)៖ គាត់មិនសូវទទួលជោគជ័យសម្រាប់ការសិក្សាគាត់ឡើយ ព្រោះគាត់មិនបានចូលរៀនគ្រប់មុខវិជ្ជានៅសាលាគាត់ទេ ហើយត្រូវបានខាងសាលាបញ្ឈប់ការសិក្សានៅឆ្នាំទី​ ២ ដោយសារគាត់ចូលចិត្តសរសេរកម្មវិធី (Programming) មិនបានទៅសាលាជាប់លាប់។ ការចូលចិត្តខ្លាំងរបស់គាត់ លើផ្នែកនេះ បានជំរុញគាត់ និងមិត្តភ័ក្តីរបស់គាត់ឈ្មោះ ប៉ូល អេលែន (Paul Allen) បង្កើតក្រុមហ៊ុន Microsoft ដែលមានឈ្មោះបោះសម្លេងដល់សព្វថ្ងៃ។

3. លោកស្រី គ្រីស ជេននឺ ​(Kris Jenner)៖ ទោះបីមានការរិះគន់ពីសាធារណជនយ៉ាងណាក៏ដោយ ក៏នាងមិនអាចបោះបង់អាជីពរបស់នាងឡើយ។ នាងត្រូវបានគេទទួលស្គាល់នូវភាពជោគជ័យរបស់នាង លើការបើកហាងលក់ទំនិញ​ក្រោយពីនាងរៀបការជាមួយលោកមេធាវីឈ្មោះ Robert Kardashian។ លោកស្រីក៏បានបង្កើតកម្មវិធី Reality Show ពីកូនៗទាំង ៧ របស់នាងផងដែរ។

4. លោក ឡារី ភេជ (Larry Page) និងលោក សឺជី ប្រ៊ីន (Sergey Brin)៖ គាត់ទាំងពីរនាក់បានជួបគ្នានៅសាកលវិទ្យាល័យ Standford​ កាលពីឆ្នាំ ១៩៩៥ ដោយសហការគា្នបង្កើតក្រុមហ៊ុន Google Inc. ដ៏មានសក្តានុពលនាពេលបច្ចុប្បន្ននេះ។

5. លោក ម៉ាក្ស ហ៊្សុខឺប៊ឺក (Mark Zuckerberg)៖ បានក្លាយជាកំពូលសេដ្ឋីវ័យក្មេងអាយុត្រឹម ៣៤ ឆ្នាំ​ ដោយការបង្កើត ​Facebook របស់គាត់។ គាត់មានប្រវត្តិដែលយើងគ្រប់គ្នាអាចលឺល្បីតគ្នាមកហើយ កាលពីគាត់អាយុប្រហែល ១៩ ឆ្នាំនោះ ដែលគាត់ជានិស្សិតផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ Harvard ចឹងមិនចាំបាច់រៀបរាប់អ្វីទៀតនោះទេពេលនេះ។

6. លោក ធីម ឃុក (Tim Cook)៖ គាត់បានចូលធ្វើការដំបូងបង្អស់របស់គាត់នៅក្រុមហ៊ុន IBM ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Alabama។ ក្រោយមកបានចូលធ្វើការជាមួយ Compaq ជាពិសេសចុងក្រោយគឺ Apple Inc.​ ក្នុងឆ្នាំ ២០១៨ នឹងបានក្លាយជាអ្នកជំនិតដៃស្តាំរបស់ Steve Jobs ហើយនឹងក្លាយជា CEO បន្ទាប់ពី Steve Jobs បានទទួលមរណភាពទៅ។

7. លោក រីឆាត ប្រេនសុន (Richard Branson)៖ គាត់ត្រូវបានចំអកដោយប្រធានថ្នាក់គាត់ ពេលរៀនចប់ថាគួរទៅដេកគុក ឬក៏ក្លាយជាសេដ្ឋី។ អ្វីដែលគាត់និយាយត្រូវ គឺក្លាយជាសេដ្ឋី នៃក្រុមហ៊ុន Virgin Group រហូតមកទល់នឹងបច្ចុប្បន្ននេះ។

8. លោកស្រី ស៊ូសាន វូចជីគី (Susan Wojcicki)៖ គាត់ជាស្រ្តីដែលជាគំរូដល់ស្ត្រីដទៃលើអាជីពជាអ្នក IT ដ៏ល្បីល្បាញ។ គាត់ជាប្រធានម៉ាខេធីងស្រ្តីដំបូងគេបង្អស់របស់ Google Inc. ហើយក៏ជាអ្នកជំរុញឲ្យក្រុមហ៊ុនទិញយក Youtube ផងដែរ ដែលគាត់ជា CEO តាំងពីឆ្នាំ ២០១៤។

9. លោក ស្ទីវ វ៉ូសនីញ៉ាក (Steve Wozniak)៖ គាត់ជាបុគ្គលកឆ្នើមម្នាក់ដែលបានបង្កើតកុំព្យូទ័រ Apple ដំបូងបំផុតជាមួយនឹងលោក ស្ទីវ ចប (Steve Jobs) ក្នុងរយៈពេល ២០ ឆ្នាំក្រោយពីការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្មេងៗ ៦ នាក់អាចទាក់ទងគ្នាដោយមិនចាំបាច់ចេញផ្ទះរួចមក។

ប្រភព: Reamker