Thomas Watson! ចង់ជោគជ័យ ត្រូវបញ្ជូលបេះដូងទៅនិងអ្វីដែលខ្លួនធ្វើ

0
385

ថូម៉ាស់ វ៉ាត់សាន់ (Thomas Watson) បុគ្គលឆ្នើមម្នាក់ក្នុងចំណោមស្ថាបនិក នៃក្រុមហ៊ុនIBM៖ គន្លឹះសំខាន់៧ចំនុច បើចង់ជោគជ័យត្រូវបញ្ជូលបេះដូង ឱ្យផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការងារដែលខ្លួនធ្វើ៖

១. អ្នកអាចធ្វើអ្វីក៏បានឱ្យតែខ្លួនពេញចិត្ត ហើយដាក់ចិត្តដាក់កាយទៅលើវា។

២. មានការងារក្នុងឧត្តមគតិអ្នកជានិច្ចឱ្យតែងអ្នកជឿជាក់ក្នុងចិត្តថា វាមានមែន។

៣. ការបង្ខំចិត្តធ្វើកិច្ចការ ធ្វើកិច្ចការដែលខ្លួនមិនពេញចិត្ត និងដើម្បីគ្រាន់តែអាចរស់បាន គឺជារឿងដែលមិនត្រឹមត្រូវ។

៤. មាគា៍តែមួយគត់ដែលធ្វើឱ្យអ្នកមានសេចក្តីសុខ ហើយរកចំណូលបានច្រើន គឺធ្វើនូវអ្វីដែលអ្នកមានសេចក្តីសុខពិតប្រាកដក្នុងការធ្វើវា។

៥. មានតែខ្លួនអ្នកប៉ុណ្ណោះដែលជាអ្នកកំណត់គោលដៅរបស់ខ្លួន និងអាចធ្វើនូវការងារដែលខ្លួនពេញចិត្តបាន។

៦. ឧបសគ្គឈានទៅរកជោគជ័យដ៏សំខាន់បំផុត គឺស្ថិតនៅក្នុងខ្លួនអ្នកនេះឯង នោះគឺជំនឿដែលថា អ្នកដទៃគេធ្វើបាន ឯខ្លួនឯងធ្វើមិនបាន។

៧. ហ៊ានធ្វើនូវអ្វីដែលខ្លួនប៉ងប្រាថ្នា កម្ចាត់សេចក្តីភ័យខ្លាច ដោយមិនគិតខ្វល់ពីឧបសគ្គ នោះអ្នកនឹងទទួលបានជោគជ័យជាមិនខាន។

ដកស្រង់ចេញពីសៀវភៅ មាគា៍មហាសេដ្ឋី៖ វិធីគិតរបស់អ្នកមាន!