ចង់ក្លាយជាមនុស្សខ្លាំងជាងមុន កុំមើលរំលងសកម្មភាពធំៗ ៨ ចំណុចនេះ

0
189
Hiker/Climber in Triumphant Pose

គ្រប់គ្នាសុទ្ធតែចង់ឱ្យខ្លួនឯងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដើម្បីដើរឱ្យទាន់សង្គម ពិសេសឆ្ពោះទៅរកគោលដៅនាពេលអនាគត ប៉ុន្តែអ្នកក៏មិនគួរមានតែគោលដៅ និងបង្កើតចំណង់ឱ្យខ្លួនរីកចម្រើនដោយមិន ខិតចំព្យាយាមអភិវឌ្ឍន៍ខ្លួនដែរ បើពុំដូចនៅទេ ក្ដីគោលដៅនៅតែគោលដៅតែប៉ុណ្ណោះ។

ខាងក្រោមនេះជាទម្លាប់ល្អៗ៨ចំណុច​​ ដែលពួកយើងបានស្វែងរក ពីប្រភពផ្សេងៗគ្នា និងធ្វើចែករំលែក ដែលអាចជួយវិវត្តន៍ខ្លួនបានល្អប្រសើរជាងមុន៖​ 

១- កំណត់គោលដៅ៖ ដាក់គោលដៅប្រចាំឆ្នាំ ប្រចាំខែ ប្រចាំថ្ងៃ យ៉ាងហោចណាស់មួយថ្ងៃ ត្រូវធ្វើរឿងណាមួយអោយអ្នករីកចម្រើន

២- ជួយអ្នកដទៃ៖ ពុំចាំបាច់អ្នកក្លាយជាអ្នកមានចាំជួយគេទេ ចេះចែករំលែកចំណេះដឹង និងធនធានដែលខ្លួនមាន

៣- ក្លាហាន៖ ហ៊ានធ្វើរឿងរ៉ាវដែលមិនប្រាកដប្រជា ទោះបីជាភាគរយជោគជ័យតិចក៏ដោយ យ៉ាងហោចណាស់អ្នកបានសាកល្បង

៤- ត្រៀមខ្លួន៖ ឱកាសមានសម្រាប់អ្នកដែលត្រៀមខ្លួនទុកជាមុនប៉ុណ្ណោះ កុំចាំដល់ពេលជួបបញ្ហាទើបរកដំណោះស្រាយ

៥- បែកចែកពេលវេលា៖ អ្នកណាក៏រវល់ដែល តែត្រូវដឹងថារឿងណា ជារឿងសំខាន់ជាងគេដែលត្រូវ ដោះស្រាយមុន

៦- អាន៖ ចំណាយពេល30នាទីក្នុងមួយថ្ងៃទៅលើការក្រេបជញ្ជក់ចំណេះដឹង ក្រោកពីគេងមុនកន្លះម៉ោងរាល់ថ្ងៃដើម្បីរៀនពីចំណេះដឹងថ្មីៗ

៧- លំហាត់ប្រាណ៖ មិនចាំបាច់ទៅក្លឹបហាត់ប្រាណក៏បាន សុំត្រឹមធ្វើចលនាសាច់ដុំយ៉ាងតិច4ថ្ងៃក្នុងមួយសប្តាហ៍

៨- មានវិន័យ៖ មានការតាំងចិត្តខ្ពស់ និងមានវិន័យក្នុងខ្លួន ទោះបីអ្នកដទៃមើលមិនឃើញក៏ដោយ សំខាន់គប្បីនឹងខ្លួនឯង។

សង្ឃឹមថាការចង់សម្រេចគោលដៅផ្សេងៗ នឹងអាចជម្រុញឱ្យអ្នកស្រេកឃ្លានក្នុងការអនុវត្តន៍សកម្មភាពទាំង៨ខាងលើនេះ ដើម្បីជួយឱ្យការធ្វើដំណើរទៅដល់គោលដៅទាំងនោះកាន់តែលឿននិងមានសុវត្ថិភាព។

ប្រភព​ : Facebook