មេរៀនជោគជ័យទាំង ៧ របស់បិតា KFC លោក Colonel Sanders

0
393
Colonel Sanders​

លោក Colonel Sanders ត្រូវបានគេបដិសេធ ១០០៩ ដង ទម្រាំលោកត្រូវបានគេទទួលស្គាល់រូបមន្តមាន់បំពង KFC របស់លោកបាន។ ក្រៅពីភាពបរាជ័យនេះ លោកបរាជ័យក្នុងអាជីវការងារជាច្រើនដង និងភាពបរាជ័យរាប់មិនអស់មុនស្គាល់ជាតិជោគជ័យ នៅអាយុ ៧៥ ឆ្នាំ។ លោកត្រូវគេចាត់ទុកថា ជាបុគ្គលជោគជ័យក្នុងភាពជាសហគ្រិនភាពមួយរូបដែលអ្នកគួររៀនសូត្រ៖

១) បរាជ័យបង្កើតជោគជ័យ
បើគ្មានភាពបរាជ័យនោះទេ ក៏ប្រហែលជាគ្មានភាពជោគជ័យនោះដែរ។ ក្នុងដំណើរជីវិតរបស់លោក Colonel Sanders ពើបប្រទះនឹងភាពមិនជោគជ័យជាច្រើនទម្រាំលោកត្រូវគេទទួលស្គាលរូបមន្តមាន់បំពង (Kentucky Fried Chicken) របស់លោក។ ក្នុងចន្លោះអាយុ១០ទៅ៥០ឆ្នាំ លោកធ្លាប់ធ្វើជាអ្នកដូរកង់រថយន្តប្រណាំង អ្នកច្បាប់ កសិករ អ្នកលក់ និងអ្នកពន្លត់អគ្គិភ័យផងដែរ។ 

នេះបញ្ជាក់ថាភាពជោគជ័យជាគូរនិងភាពបរាជ័យ។ មុននឹងមានភាពជោគជ័យអ្នកត្រូវភ្លក្សរសជាតិបរាជ័យឲ្យច្រើនសិន មុនទទួលរសជាតិជោគជ័យថាវាផ្អែមឆ្ងាញ់ប៉ុណ្ណា។

២) មិនដែលយឺតពេល
នៅវ័យ ៧៥ឆ្នាំ លោក Colonel Sanders លក់រូបមន្ត KFC របស់លោកក្នុងតម្លៃ ២លានដុល្លារ។ មនុស្សជាច្រើនចង់ជោគជ័យឆាប់។ មនុស្សម្នាក់ៗមានភាពជោគជ័យដូចគ្នា គ្រាន់តែឆាប់និងលឿន។ ពេលវេលាមានដូចគ្នាប៉ុន្តែទោះបីអ្នកអាយុច្រើនក៏ដោយ ក៏វាមិនទាន់ហួសពេលដែល។ ការប្រឹងប្រែង តស៊ូ ទៅមុខលើដោយឈរលើគោលការណ៍នៃភាពច្បាស់លាស់ នោះអ្នកប្រាកដជាអាចស្វែងរកដង្ហើមជោគជ័យមិនខាន។ 

៣) អតីតកាល
អតីតកាលកន្លងហួសទៅហើយ ប៉ុន្តែអតីតកាលជាគ្រូដែលអ្នកត្រូវរៀនសូត្រ។ មិនថាអ្នកដួលប៉ុន្មានដង ជួបបទពិសោធន៍បរាជ័យក៏ដោយ កុំអនុញ្ញាតិឲ្យរឿងទាំងនោះមកបង្អាក់ដំណើរទៅអនាគតឡើយ។ លោក Colonel Sanders ធ្លាប់បរាជ័យក្នុងអាជីពការងារនិងជីវិតអាពាពិពាហ៍ ដោយរូបលោករៀបការនៅអាយុ១៩ឆ្នាំ។ អតីតគ្រាន់តែជាអតីត ដែលមិនអាចរារាំងលោក Colonel Sanders ឲ្យបង្កើតរូបមន្តមាន់បំពងពិភពលោកឡើយ។ 

៤) ការបោះបង់ស្មើនឹងបរាជ័យបរាជ័យមានឥទ្ធិពលលើជីវិតរបស់អ្នក។ រឿងរ៉ាវរបស់លោក Colonel Sanders បង្រៀនអ្នកអំពីការបោះបង់ស្មើនឹងបរាជ័យ។ ប្រសិនបើអ្នកមានចក្ខុវិស័យនិងជំនឿទៅលើអ្វីដែលអ្នកកំពុងធ្វើ នោះភាពជោគជ័យតែងតែមកជិតអ្នក។ កុំឈប់ស្វែងរកពន្លឺនៃភាពជោគជ័យ ដោយមិនបោះបង់ការប្រឹងប្រែង។

លោក Colonel Sanders បាននិយាយថា៖ «ភាពបរាជ័យគឺជាឈ្នាន់ជាន់ទៅកាន់ភាពជោគជ័យ»។

៥) ចាប់ផ្ដើមម្ដងទៀត
អ្នកត្រូវមានភាពក្លាហានក្នុងការប្រឹងប្រែងងើបម្ដងទៀត នៅពេលអ្នកដួល។ ការងើបឡើងវិញធ្វើឲ្យអ្នកកាន់តែរឹងមាំ ក្នុងការស្វែងរកភាពជោគជ័យពិត។ ការចាប់ផ្ដើមម្ដងទៀតនៅពេលអ្នក បរាជ័យពិតជាមិនងាយស្រួលនោះឡើយ។ លោក Colonel Sanders ចាប់ផ្ដើមគំនិតរបស់លោកក្នុងវ័យ ៥០ឆ្នាំ ៦០ឆ្នាំ ៧០ឆ្នាំ ពិតជាធ្វើឲ្យអ្នកអស់កម្លាំងក្នុងការប្រឹងប្រែងបន្តទៀត។ ប៉ុន្តែលោកនៅតែប្រឹងប្រែងរហូតដល់វ័យ៧៥ឆ្នាំ។ នេះគឺជាមេរៀនដ៏គួរឲ្យជុំរុញលើកទឹកចិត្តក្នុងនាមជាសហគ្រិនម្នាក់។

៦) ការធ្វើតាមបេះដូង
គ្មានអ្វីគួរឲ្យតក់ស្លុតទេដែលអ្នកត្រូវរៀនសូត្រដើរតាមបេះដូងរបស់អ្នក។ ការធ្វើអ្វីដែលខ្លួនស្រលាញ់ ពេញចិត្ត និងភាពរីករាយ គឺជាកូនសោរឆ្ពោះទៅកាន់ភាពរីករាយ។ ការជាប់ក្នុងតំបន់ស្រណុកស្រួល (comfort zone) របស់ខ្លួនមិនបានធ្វើឲ្យអ្នករកឃើញនូវការចំណង់ពិត ការប្រឹងប្រែងពិតក្នុងជីវិតរបស់អ្នកឡើយ។ ដូចនេះត្រូវធ្វើតាមចំណង់ចំណូលចិត្ត ពីព្រោះទោះបីមិនបានទទួលភាពជោគក៏ដោយអ្នកនឹងទទួលបានភាពរីករាយ ការពេញចិត្ត និងភាពរីកចម្រើន។ 

លោក Colonel Sanders បាននិយាយថា៖ «ខ្ញុំតែងតែមានច្បាប់ចំនួន២សម្រាប់ខ្លួនឯង។ ធ្វើអ្វីដែលអ្នកអាចធ្វើបានឲ្យល្អបំផុត និងវាជាវិធីតែមួយគត់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាបានសម្រេចអ្វីមួយ»។ 

៧) រក្សាភាពសាមញ្ញ
លោក Colonel Sanders ចាប់ផ្ដើមលក់មានបំពងរបស់លោកនៅតាមចញ្ចើមផ្លូវ។ បន្ទាប់ពីលក់រូបមន្តមានបំពងរបស់លោក អាជីវកម្មនោះបានរីកយ៉ាងខ្លាំង រហូតដល់បច្ចុប្បន្នមានស្ទើរទូទាំងពិភពលោក។ មេរៀននេះគឺចង់ឲ្យអ្នកស្វែងរយល់ថាការចាប់ផ្ដើមដោយភាពសាមញ្ញ ហើយប្រឹងប្រែងវាបន្តទៀតដោយមិនបោះបង់៕

ប្រភព: BizKhmer